• Sun. Oct 17th, 2021

អបអរសាទរ! នៅឆ្នាំ២០២១ កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

27 Shares

អង្គការ UNICEF អាចដឹកជញ្ជូនវ៉ាក់សាំងកូវីដរហូតដល់ទៅ៨៥០តោនក្នុងមួយខែនៅឆ្នាំ២០២១ខាងមុខនេះ។ យោងតាមការវាយតម្លៃជាសកលនាពេលថ្មីៗនេះ។​ បរិមាណនេះគឺអាស្រ័យទៅលើវ៉ាក់សាំងដែលផលិតបានប៉ុន្តែនេះជាចំនួនច្រើនជាងពីរដងនៃទម្ងន់វ៉ាក់សាំងគិតជាមធ្យមដែល UNICEF ដឹកជញ្ជូនជារៀងរាល់ខែ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល UNICEF នឹងដឹកជញ្ជូនឲ្យក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។

វ៉ាក់សាំង សាកល្បង សម្រាប់ ការពារ ជំងឺ កូវីដ១៩ ត្រៀម ពិសោធន៍ លើ មនុស្ស នៅ  សហរដ្ឋ អាមេរិក

ការវាយតម្លៃជាសកលថ្មីនេះគឺជាផ្នែកមួយនៃការងាររបស់ UNICEF ក្នុងការដឹកនាំធ្វើលទ្ធកម្ម និងការផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមកម្រិតទាបចំនួន៩២ប្រទេសក្នុងនាមកម្មវិធី COVAX ដោយសហការជាមួយអង្គការសុខភាពសម្រាប់ទ្វីបអាមេរិក PAHO។
UNICEF says to ship 2 billion COVID-19 vaccines to poor nations in 2021 »  The Capital Post

លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា “នេះគឺជាប្រតិបត្តិការដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ”។

UNICEF នៅកម្ពុជា កំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

នៅថ្នាក់ក្រោមជាតិ UNICEF នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការកៀរគរនិងបំផុសចលនាសហគមន៍ហើយក្នុងពេលជាមួយគ្នានោះ ជួយពិនិត្យតាមដានការយុទ្ធនាការចាក់ថ្នាំបង្ការផងដែរ។

ការវាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF គឺបានពិនិត្យលើសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១។

ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹងអាចដឹកជញ្ជូនថ្នាំបង្ការទៅកាន់ប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ស្ទើរតែទាំង៩២ក្នុងចំណោមប្រទេសទាំង១៩០ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណថវិកាចំណាយរហូតដល់៧០លានដុល្លារអាមេរិក។

តាមរយៈការប្រៀបធៀបបរិមាណថ្នាំបង្ការ ការវាយតម្លៃនេះបានរកឃើញថា សុវត្ថិភាពដឹកទំនិញតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនថ្នាំបង្ការសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ២០ភាគរយក្នុងប្រទេសភាគច្រើន ក្នុងចំណោមប្រទេសទាំង៩២នោះ៕
ប្រភព៖ UNICEF https://www.unicef.org/cambodia/press-releases/unicef-outlining-plans-transport-850-tonnes-covid-19-vaccines-month-behalf-covax?fbclid=IwAR2nxtirs56EIX72dIbhL6jeVbcpzvrN6m4GWM4-FG1SVOWXjQATUpOHI9k

27 Shares
Copy link
Powered by Social Snap