• Wed. Mar 30th, 2022

ក្រសួងពាណិជ្ជកម្ម ជម្រុញឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលី មកវិនិយោគនៅកម្ពុជា

125 Shares

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាលើវិបិត្តកូវីដ-១៩ ដែលមានផលប៉ះពាល់កន្លងមកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់គ្នា និងបានអបអរសាទលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។

Image may contain: one or more people, people sitting, shoes and indoor

ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជា។ ឯកឧត្តមក៏បានអញ្ចើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគនៅកម្ពុជាផងដែរ។
Image may contain: one or more people, people sitting, table and indoor

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្ដីនូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។
Image may contain: one or more people, people sitting and indoor

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបឯកឧត្តមឯកអគ្គរាជទូត នូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើងដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕
Image may contain: one or more people, people sitting, shoes and indoor

Image may contain: 6 people, people standing, wedding and indoor
125 Shares
Copy link
Powered by Social Snap