• Tue. Apr 5th, 2022

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាដល់កម្លាំងឱ្យបញ្ជូនរថយន្តជាច្រើនគ្រឿងទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ

8 Shares

នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដាក់បញ្ជាដល់អង្គភាពទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ កាន់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកពលករខ្មែរមកពីថៃ។

Image may contain: 1 person, standing

កាលពីថ្ងៃទី១៩ និង២០ ធ្នូ ប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ដែលបានឆ្លង ហើយភាគច្រើនជាប្រជាជនភូមាបានបម្លាស់ទីមកធ្វើការនៅក្នុងខេត្តនោះ។
Image may contain: sky and outdoor

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពចេញរថយន្ត ទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូន ប្រជាពលរដ្ឋចូលមកកម្ពុជាធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យឆ្លងចូលសហគមន៍ឡើយ៕
Image may contain: 1 person, outdoor

ភ្លាមនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានបញ្ជូនរថយន្តចំនួន ៩០គ្រឿង ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។
Image may contain: outdoor

Image may contain: one or more people, people walking, people standing, people on stage and outdoor
8 Shares
Copy link
Powered by Social Snap