• Sun. Mar 20th, 2022

បំ​ភ្លឺ​​ប​ន្ថែម​ជុំវិញ​ការ​ប្រើម៉ាស៊ីនបាញ់សារធាតុ សម្លាប់មេរោគ ពីលោកជំទាវ ឱ វណ្ណឌីន

38 Shares

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបំភ្លើលើអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក លេីការបាញ់ទឹកសម្លាប់មេរោគ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស ដែលផ្សព្វផ្សាយនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

Image may contain: 1 person, text that says 'y circumstance spray h or any othe These subst ested and your skin ant int fectar nfect FACT: Spraying or introducing bleach or another disinfectant into your body WILL NOT protect you against COVID-19 and can be dangerous eep nts COvD #Ant2020'

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា ខ្ញុំសង្កេតឃើញ មានការយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការ ប្រេីប្រាស់ ខ្ញុំសូមអរគុណច្រេីន តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែមបន្ថយអំបិល ប៊ីចេង ឫស្ករ អីណា ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង ដេីម្បីមានការប្រុងប្រយ័ត្នរៀងៗខ្លួន ហេីយខ្ញុំសុំបំភ្លឺជូនថា៖
១. ការលាងដៃដោយអាល់កុល ឫជែល ផលិតត្រឹមត្រូវតាមបច្ចេកទេស មិនប៉ះពាល់សុខភាពទេ ព្រោះវាបានជួយសម្អាតបាតដៃយេីង មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលខ្ញុំបានបកប្រែមិនផ្លូវការនោះ ខ្ញុំបានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ។
២. អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន ឫស្ថាប័ន លេីការអនុវត្តន៌ ខ្ញុំគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៌នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល តែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា យេីងលាងដៃ យេីងមានរយ:ពេល និងមានការដុះលេីដៃត្រឹមត្រូវ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត ពេលទឹកអាល់កុលបាញ់ចេញមក អ្នកមិនបានប្រុងប្រយ័ត្ន នឹងអាចចូលភ្នែក ដែលអាចឲ្យមានបញ្ហាភ្នែក ឫប៉ះមាត់ ច្រឡំលេបចូល (ក្មេងៗ) ឫក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។
៣. ការបាញ់លេីសម្លៀកបំពាក់ ឫស្បែកជេីង ឫរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ ជាការល្អ មិនជាបញ្ហាអ្វីទេ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ និងការប៉ះពាល់ដល់ភ្នែក ឫអាចចូលមាត់ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន ឫដោយប្រការណាមួយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។
៤. សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ ព្រោះ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់សម្លាប់មេរោគលេីខ្លួនប្រាណផ្ទាល់នោះឡេីយ។
៥. ក្រសួងសុខាភិបាល តាំងពីខែមករា ឆ្នាំ២០២០ មក ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរ (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)។ ដូច្នេះ ខ្ញុំគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ ដោយខ្ញុំមិនបានលេីកពីការហាមឃាត់ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៌នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ ព្រោះក្រសួង មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរក្នុងពេលកន្លងមកនេះ ហេីយខ្ញុំគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង។

38 Shares
Copy link
Powered by Social Snap