• Thu. Mar 17th, 2022

រោង​ចក្រ​ផលិត​ស្រាបៀ​ពីរ​កន្លែង​ទៀត នៅភ្នំពេញ​ រង់ចាំ​ចេញ​វាយ​លុកទីផ្សារ

5 Shares

ឆ្នាំ២០២០នេះ គម្រោង​រោងចក្រ​ផលិត​ស្រាបៀថ្មី​ចំនួន ២ ទៀត​បាន​សុំ​សិទ្ធិ​វិនិយោគ​​អាជីវកម្ម​​​នៅ​ទីផ្សារកម្ពុជា បន្ទាប់​ពីទទួលបានការអនុម័តជាផ្លូវការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

រោងចក្រ​ទី​មួយ​របស់​ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី (VATTANAC BREWERY) ជា​បុត្រ​​សម្ព័ន្ធ​របស់ វឌ្ឍនៈគ្រុប បាន​​បើក​ការ​ដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ ២៥ មិថុនា ឆ្នាំ ២០២០។

រោងចក្រ​ដ៏ធំនេះ​ប្រើ​ទុន​វិនិយោគ ១៣៩ លាន​ដុល្លារ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ អាច​ចាប់ផ្តើមខ្សែ​ចង្វាក់ផលិតកម្មនៅ​ឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។

រោងចក្រមួយនេះ រំពឹងថានឹងបង្កើតឱកាសការងារដល់បុគ្គលិករហូតដល់ជាង ១,៥០០នាក់។

ដោយ​ឡែក ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ក៏បាន​អនុម័ត​គម្រោង​រោងចក្រផលិត​​ស្រាបៀនិងភេសជ្ជៈ​មួយ​ទៀត​មានតម្លៃ ១៦០ លាន​ដុល្លារអាមេរិករបស់ក្រុមហ៊ុន HANUMAN BEVERAGES មានទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រ​មួយ​នេះ អាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។

នៅ​កម្ពុជា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​មាន​ចំនួន ១០ រួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និង​ក្រុមហ៊ុន Phnom Penh Beer Co., Ltd៕

5 Shares
Copy link
Powered by Social Snap