• Wed. Mar 16th, 2022

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនទាំងក្នុង និងក្រៅប្រទេសបានបរិច្ចាគ ១៣៤,១៦៨ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

833 Shares

ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ ក្រោមពាក្យស្លោក”ខ្មែរជួយខ្មែរ” តាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណៈបក្សថ្នាក់កណ្តាល, តាមការដឹកនាំរបស់ ឯកឧត្តមប្រធាន ម៉ឹង ពន្លក ប្រធានក្រុមការងារយុវជនក្រៅប្រទេស ប្រចាំសហរដ្ឋអាមេរិក និងតាមការចង្អុលបង្ហាញ ពីឯកឧត្តមប្រធាន ស សេរីវិចិត្រ ប្រធានក្រុមការងារយុវជនក្រៅប្រទេស ប្រចាំតំបន់ឆ្នេរខាងលិច (West coast) នៅសហរដ្ឋអាមេរិក បានចូលរួមបរិច្ចាគថវិកា សរុបចំនួន 134,168$ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ក្នុងនាមខ្ញុំបាទផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអូរីហ្គិន សូមធ្វើការសម្តែងទឹកចិត្តយ៉ាងថ្លៃថ្លា ដើម្បីថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ប្រធាន អនុប្រធាន បងប្អូនសមាជិក សមាជិកាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន ពិសេសបងប្អូនក្រុមការងារគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិនទាំងអស់ ដែលបានសហការគ្នាចូលជាកម្លាំងលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមចំណែកទោះតិចក្តីច្រើនក្តី បានបង្ហាញនូវសន្តានចិត្តដ៏ប្រពៃ សាមគ្គីភាពក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
លោកឧកញ៉ាបានបន្តថា សូមគោរពជម្រាបជូនបងប្រធាន បងៗថ្នាក់ដឹកនាំរដ្ឋ ប្រធានរដ្ឋបាល ខ្ញុំបាទទទួលថវិកាគ្រប់ចំនួន០6រដ្ឋគ្រប់ចំនួន:
1.រដ្ឋអូរីហ្គិន 16,443$
2.រដ្ឋអារីហ្សូណា 13,880$
3.រដ្ឋកាលីហ្វ័រញ៉ា 40,235$
4.រដ្ឋខូឡូរ៉ាដូរ 15,345$
5.រដ្ឋនីវ៉ាដា 17,165$
6.រដ្ឋវ៉ាស៊ីងតោន 8,880$
ថវិកាសរុប ទទួលបានចំនួន: 134,168$។

សម្តេចតេជោ ហ៊ុន សែន បានចាតត់ទុកចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថាជា ខឿនការពារសុខភាពរបស់ប្រជាជន។ សម្តេចបញ្ជាក់ថា “បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ហើយដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។

ជាចុងក្រោយឧកញ៉ា សូមជូនពរដល់ប្រធាន អនុប្រធាន បងប្អូនសមាជិកសមាជិកាទាំងក្នុង និងក្រៅប្រទេសទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជួបនូវពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ..៕

Image may contain: 2 people, indoor
Image may contain: 1 person, eyeglasses
Image may contain: 3 people, people standing and outdoor
Image may contain: 1 person, sitting
Image may contain: 1 person
Image may contain: 1 person, standing
Image may contain: 1 person, standing
Image may contain: 1 person
Image may contain: 1 person
Image may contain: 1 person
Image may contain: 2 people, people standing and outdoor

833 Shares
Copy link
Powered by Social Snap