• Fri. Oct 29th, 2021

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បរិច្ចាគថវិកាចំនួន ២១៤លានរៀល ទិញវ៉ាក់សាំងកូវីដ១៩

788 Shares

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល និងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធាន ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានចូលរួមបរិច្ចាគថវិកាចំនួន ២១៤,០០០,០០០រៀល ដែលបានមកពីការជួយឧបត្ថម្ភពី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារសមាគមចលនាយុវជនកម្ពុជាគ្រប់សាខាខេត្ត សប្បុរសជនក្នុង និងក្រៅប្រទេស ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ តបតាមការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពាក្យស្លោក”ខ្មែរជួយខ្មែរ” ដើម្បីចូលរួមទិញវ៉ាក់សាំងការពារកូវីដ១៩។

Image may contain: one or more people and people standing

ឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា “ក្នុងនាមខ្ញុំបាទផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល សូមធ្វើការសម្តែងទឹកចិត្តយ៉ាងថ្លៃថ្លា ដើម្បីថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ អនុប្រធាន បងប្អូនសមាជិក សមាជិកាចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាលទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមចំណែកទោះតិចក្តីច្រើនក្តី បានបង្ហាញនូវសន្តានចិត្តដ៏ប្រពៃ សាមគ្គីភាពក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា”។
Image may contain: 2 people, people standing

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
Image may contain: 2 people, people standing

ឧកញ៉ា ស្រី ចាន់ថន សូមជូនពរដល់អនុប្រធាន បងប្អូនសមាជិកសមាជិកាទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជួបនូវពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ..៕
Image may contain: 19 people, people standing

No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
Image may contain: text that says '366 លោក ស្រ៊ុន ហាំងឃើម 367 លោក ឃិន សំអាត 368 លោកស្រី ចក់ ករុណា 369 កញ្ញា សួង ច័ន្ទសុធារ៉ា 370 លោក ឈន ពៅ $10 $20 $10 $10 $15 OF $1,415 $44,073 សរុប៖ សរុបរួម៖ 35,113,000៛ ថ្ងៃ ច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែច្ូ ឆ្នាំ២០២០ សមាគមចលនាយុមជនកម្ពជាក្រុម១៥៧)'
788 Shares
Copy link
Powered by Social Snap