• Sat. Mar 19th, 2022

ការជួបជុំ​ រៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗដែលមានមនុស្សច្រើន ត្រូវបន្តហាមឃាត់

6 Shares

ថ្លែងសារពិសេសជូនជនរួមជាតិ​ ពីព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ចេញពីភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនយើងមិនទាន់បិទបញ្ចប់បានទេ។

សម្តេចតេជោ ថ្លែងថា រាល់ការជួបជុំដែលមានមនុស្សច្រើននៅតែត្រូវបានហាមឃាត់ ហើយសម្តេចសូមស្នើរសុំឲ្យបងប្អូនប្រជាពលរដ្ឋ ផ្អាកការជួបជុំ​និងប្រារព្វពិធីផ្សេងៗជាបន្តទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ​ ក្រសួងសុខាភិបាល បានប្រកាសរក ឃើញករណីវិជ្ជមានថ្មី ០៣នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ០១នាក់ (អាយុ ០១ឆ្នាំ) នៅច្បារអំពៅ និងករណីធ្វើដំណើរមកពីបរទេស ០២នាក់។ ដោយគិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
– អ្នកឆ្លងសរុប = ៣៦២ នាក់
– អ្នកឆ្លងក្នុងសហគមន៍ = ៤១ នាក់
– អ្នកជាសះស្បើយ = ៣១២ នាក់

6 Shares
Copy link
Powered by Social Snap