• Sun. Mar 20th, 2022

៤៨ លាន​ដុល្លារ ទទួលបានពីសប្បុរសជនទិញវ៉ាក់សាំងកូវីដ១៩

15 Shares

ថ្លែងសារពិសេសចេញពីគេហដ្ឋានសម្តេចផ្ទាល់នៅព្រឹកនេះ​ សម្តេច​តេជោ​ ហ៊ុន សែន​ ​ប្រកាស​ទឹកប្រាក់​ ដែល​សប្បុរសជន​ បាន​ចូលរួម​ថវិកា​ ជូនដល់​រដ្ឋាភិបាល​ ទិញ​វ៉ាក់សាំង​គិត​មក​ដល់​ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២០​ មាន​ចំនួនជាង ៤៨ លាន​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ៣៩០០ លាន​រៀល។

ប្រមុខ​រដ្ឋាភិបាល​មានបំណងចាក់ជូនវ៉ាក់សាំង​ជូន​ប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លាន​ដូស​ និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។

សម្តេចតេជោ ហ៊ុន សែន ​បាន​វាយ​តម្លៃ​ ការ​ចូលរួម​នេះជា​​ស្មារតីសាមគ្គីភាពយ៉ាង​ធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជន។

15 Shares
Copy link
Powered by Social Snap