• Thu. Mar 17th, 2022

គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មមានទុនវិនិយោគ ១ប៊ីលានដុល្លារ និងបង្កើតការងារ ៣៦០កន្លែង

27 Shares

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED ដែលជាគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់។

ខេត្តកោះកុង ជាខេត្តជាប់សមុទ្រមួយដែលមានសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ និងកំពុងអង្រួនបេះដួងអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ទៅវិនិយោគជាហូហែផងដែរ។

ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង៕

27 Shares
Copy link
Powered by Social Snap