• Mon. Mar 14th, 2022

ព្រះអង្គ គូ សុភាព ទទួលបានការឧបត្ថម្ភពី ស្រីអូន ក្នុងការផលិតខ្សែភាពយន្ត ភិក្ខុពនេចរ

102 Shares

ម្ចាស់ផលិតផល សម្រស់ធម្មជាតិ អ្នកនាង ស្រីអូន និងស្វាមី បានចូលរួមបរិច្ចាគថវិកា ប្រគេនព្រះគ្រូ គូ សុភាព គង់នៅវត្តគល់ទទឹង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងការផលិតខ្សែភាពយន្តផ្នែកអប់រំ ដកស្រង់ពីព្រះពុទ្ធសាសនា គឺរឿង ភិក្ខុពនេចរ ចំនួន ២០ភាគ ដែលជារឿងអប់រំផ្លូវចិត្តបែបសាសនា និងសង្គម។

ទំព័រហ្វេសបុក សម្រស់ធម្មជាតិ បានឲ្យដឹងថា “នាងខ្ញុំស្រីអូន និងស្វាមីបានឧបត្ថម្ភ ការផលិតរឿងអប់រំផ្លូវចិត្ត “ភិក្ខុពនេចរ” របស់ព្រះតេជគុណ គូ សុភាព ដែលមាន ២០ ភាគ សម្រាប់ជាធម្មទានដល់ប្រជាជនកម្ពុជា។
ថៅកែសម្រស់ធម្មជាតិ សូមអំពាវនាវឲ្យរង់ចាំតាមដានទស្សនាបងប្អូន។

ស្រីអូន បានបញ្ជាក់ថា រឿងនេះជារឿងដែលអាចជួយដល់សង្គមបានដូចគ្នា ជារឿងដែលអាចអោយបងប្អូនផ្លាស់ប្ដូរការគិតអវិជ្ជមានបានច្រេីន ជូនបុណ្យផងបងប្អូន ជួយសង្គមអោយបានច្រេីនផ្នែក។

ព្រះអង្គ គូ សុភាព ជាសង្ឃដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងផ្នែកអប់រំដ៍ល្បីល្បាញមួយព្រះអង្គនៅកម្ពុជា ក៍សូមថ្លែងអំណរគុណលោកស្រី​ នួន ស៊ុន្ទរី (ស្រីអូន) និងស្វាមី ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានចូលរួមឧបត្ថម្ភផលិតរឿងអប់រំ “ភិក្ខុពនេចរ”។ សូមញាតិញោមរង់ចាំទស្សនា។

102 Shares
Copy link
Powered by Social Snap