• Sun. Mar 20th, 2022

កោះស្មាច់ ជាកោះមានទេសភាពស្អាតជាទីចាប់អារម្មណ៏ សម្រាប់អ្នកដំណើរទៅខេត្តកោះកុង

162 Shares

កោះស្មាច់គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~148km ពីរង្វង់មូល​ ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។

ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះ​ស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ហែលទឹក, បោះជំរុំ ឬបោះតង់, ឆ្នេរសមុទ្រស្អាត, ជិះទូក និងចំណុចផ្សេងៗទៀត។ល។

កោះនេះផងដែរក៏សប្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង ។
បានទៅលេងម្តង ចង់ទៅលេងម្តងទៀត

Drone by: Sorn David
Photo by: p h a l l a a l o o
ប្រភព៖ក្រសួងទេសចរណ៍

162 Shares
Copy link
Powered by Social Snap