• Tue. Mar 15th, 2022

ឧកញ៉ា ស្រី ចាន់ថន ទើបបរិច្ចាគ ៧៧,៧៧៧ ដុល្លារ ទិញវ៉ាក់សាំងកូវីដ១៩ ឥឡូវជួយទៀតហើយ!

2.5K Shares

ខ្ញុំស្គាល់ច្បាស់ណាស់លោកពូប៉ូលីសដែលខ្ញុំឃើញសកម្មភាពពីការធ្វើចរាចរណ៍យ៉ាងសកម្ម ទាំងព្រឹកព្រលឹម ថ្ងៃត្រង់ហាលក្តៅ ពេលភ្លៀងធ្លាក់ រាល់ការកក់ស្ទះចរាចរណ៏ខ្ញុំតែងតែឃើញគាត់នឹងក្រុមការងារលោកពូប៉ូលលីសដទៃទៀត សំរួលការកកស្ទះផ្លូវភ្លោះក្បែរផ្សាច្បារអំពៅ ជានិច្ច។ សំណេរដ៏ចាក់ដោតអារម្មណ៍ផ្អើលសកម្មភាពរបស់មន្ត្រីប៉ូលីសចរាចរណ៍គោលដៅក្បែរផ្សារច្បារអំពៅ លោកឧកញ៉ា ម្ចាស់ស្ថាបនិកក្រុមហ៊ុន ជេត គ្រុប ស្រី ចាន់ថន បានឲ្យដឹងលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០នេះ។

ឧកញ៉ា ម្ចាស់ឧទ្យានកម្សាន្ត ស្កាយលែន 7NG វិហារសួគ៍ បានថ្លែងបញ្ជាក់ថា ថ្ងៃលោកពូធ្លាក់ខ្លួនឈឺធ្ងន់ ខ្ញុំបានខលទៅលេខគ្រួសារគាត់ ហើយគាត់បានទៅព្យាបាលនៅសុរិន ប្រទេសថៃ ខ្ញុំសូមចូលរួមថវិការ ចំនួន ៤.០០០.០០០ រៀលសំរាប់ទុកជូនលោកពូចំណាយក្នុងការព្យាបាលជំងឺ ជូនពរលោកពូឆាប់ជាសះស្បើយពីជំងឺនេះ ។

សូមរំលឹកថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ លោកឧកញ៉ា ស្រី ចាន់ថន ក៍បានបរិច្ចាគថវិកា ចំនួន ៧៧,៧៧៧ ដុល្លារ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

2.5K Shares
Copy link
Powered by Social Snap