• Fri. Mar 25th, 2022

លោកជំទាវ ឱ វណ្ណឌីន៖ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ

12 Shares

បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺ «គាត់ភ្លាត់ជេីងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងតាម Telegram នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។

Image may contain: one or more people, people sitting and indoor

លោកជំទាវ ថ្លែងបញ្ជាក់ថា ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ។

Image may contain: one or more people

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែបែរជាលោតពីលើអគារសណ្ឋាគារ បណ្តាលឲ្យធ្លាយដំបូលសាលារៀនសុធារស និងរងរបួសគួរសមផងដែរ។
បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត។
Image may contain: sky, tree, house and outdoor

12 Shares
Copy link
Powered by Social Snap