• Mon. Mar 14th, 2022

អូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៥លានដុល្លារ ដល់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ច

12 Shares

អូស្ដ្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ពីវីបត្តិជំងីកូវីដ១៩។

ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្ដ្រាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺ៖ ការធានាសនិ្ដសុខផ្នែកសុខាភិបាល, សិ្ថរភាពសង្គម និងបរិយាប័ន្ន និងការស្ដារសេដ្ឋកិច្ច ។

សេចក្តីប្រកាសព័ត៌មានរួម រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្តីពីការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទាន ៨៥លានដុល្លារនេះ ជាការផ្តល់បន្ថែម លើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ចែកចាយវ៉ាក់សាំង ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក។

12 Shares
Copy link
Powered by Social Snap