• Thu. Oct 28th, 2021

​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​

804 Shares

បន្ទាប់ពី​បរិច្ចាគ​ថវិកា​ ​១​០​០​លាន​រៀល​ ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​១​០​០​លាន​រៀល​ទៀត​ជូន​ដល់​មូលនិធិ​ ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ថ្មីៗ​កន្លងទៅ​នោះ​ ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​និង​លោកជំទាវ​ ​បាន​បន្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​០​លាន​រៀល​ ​ជូន​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​រា​ត​ល្បាត​ចូល​ដល់​សហគមន៍​។​

​ការចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២​០​០​លាន​រៀល​ ​ស្មើនឹង​៥​ម៉ឺន​ដុល្លារ​ ​សម្រាប់​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ ​និង​៤​០​លាន​រៀល​ ​ស្មើនឹង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​នោះ​ ​កាលពី​ថ្មីៗ​កន្លងទៅ​ ​លោក​ឧកញ៉ា​ចិត្តធម៌​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចំណាយ​ថវិកា​ចំនួន​១​៦​០​លាន​រៀល​ ​ស្មើនឹង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​ចុះ​ជួយ​ប្រជាជន​កម្ពុជា​ចំនួន​២​,​២​០​៩​គ្រួសារ​ ​ដែល​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ឃុំ​បន្ទាយ​ដែក​ ​និង​ឃុំ​គ​គី​ ​ស្រុក​កៀន​ស្វាយ​ ​ចំនួន​២​លើក​ ​ក្នុង​សង្កាត់​វាល​ស្បូវ​ ​ខណ្ឌ​ច្បារអំពៅ​ ​ចំនួន​៦​លើក​ ​អង្គការ​ផ្ទះបាយ​កុមារ​ ​ចំនួន​១​លើក​ ​អង្គការ​ជន​ពិការ​កម្ពុជា​ចំនួន​១​លើក​ ​អង្គការ​កុមារដ្ឋាន​ម្លប់​ ​ខេត្ត​កណ្ដាល​ ​ចំនួន​១​លើក​ ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្ដី​តា​កុយ​ ​ចំនួន​១​លើក​ ​វត្ត​ពុទ្ធ​ស្ថាន​ ​ចំនួន​១​លើក​ ​និង​វត្ត​វាល​ស្បូវ​ ​ចំនួន​១​លើក​ ​និង​បុគ្គលិក​របស់​លោក​ចំនួន​១​០​លើក​ផង​ដែរ​។​

​លើស​ពី​នេះ​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​២​៥​៦​គ្រួសារ​ ​ស្ថិតនៅ​ក្នុង​សង្កាត់​រលួស​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បរិច្ចាគ​ស្បៀងអាហារ​សម្រាប់​សម្រាល​ជីវភាព​ដល់​ជនរងគ្រោះ​ ​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយសារ​ទឹកជំនន់​ផង​ដែរ​។​

​ក្រៅពី​បរិច្ចាគ​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជនរងគ្រោះ​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប​ ​ព្រមទាំង​មាន​សកម្មភាព​មនុស្ស​ធម៌ផ្សេងៗ​ជាច្រើន​ទៀត​តាំងពី​ឆ្នាំ​២​០​០​៥​។​ ​នេះ​បើ​តាម​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ធ្លាប់​បញ្ជាក់​ដល់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​។​

​ចំពោះ​ការ​ប​ច្ចា​គ​ ​និង​រួមចំណែក​នៅ​ក្នុង​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​នេះ​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ធ្លាប់​បាន​អះអាង​ថា​ ​រាល់​សកម្មភាព​មនុស្សធម៌​របស់​លោក​តាំងពី​ដើម​រហូតមក​ទល់​បច្ចុប្បន្ននេះ​ ​គឺ​មិនមែន​ដោយសារ​លោក​ជា​អ្នកមាន​ ​ឬ​ជាម​ហា​សេដ្ឋីនោះ​ទេ​ ​តែ​ដោយសារ​លោក​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ​ ​និង​ជន​ងាយ​រងគ្រោះ​។​ ​លើស​ពី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បន្ថែម​ថា​ ​រាល់​ការ​ធ្វើអាជីវកម្ម​ ​ឬ​បើក​ក្រុមហ៊ុន​នៅ​ក្នុង​សង្គម​ណាមួយ​ ​ហើយ​បើ​យើង​ទទួល​ផល​ពីសង្គម​ណា​ ​យើង​គួរ​ផ្ដល់​ផល​ទៅ​សង្គម​នោះ​វិញ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​គួរ​រម្លឹក​ថា​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​និង​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជានា​យក​ប្រតិបត្តិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​៕​

804 Shares
Copy link
Powered by Social Snap