• Thu. Mar 17th, 2022

៧៧,៧៧៧ដុល្លារ ឧកញ៉ា ស្រី ចាន់​ថន​យក​ទៅប្រគល់​ជូនឯកឧត្ដម សេង ទៀង​រួច​ហើយ ដើម្បីចូលរួមទិញវ៉ាក់សាំង

4 Shares

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland 7NG នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានយកទឹកប្រាក់ ៧៧,៧៧៧ដុល្លារ ទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន 7NG ក្នុងនោះក៏មានឧកញ៉ា ស្រី ចាន់ថន ដែលជាអគ្គនាយកក្រុមហ៊ុន Skyland 7NG និងភរិយា បានចូលរួមបរិច្ចាគជាមួយក្រុមគ្រួសារនូវថវិកាសរុប ៧៧,៧៧៧ដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកឧកញ៉ា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ពោលកន្លងទៅគឺលោកតែងចូលរួមជាសកម្មជាមួយសកម្មភាពមនុស្សធម៌ផ្សេង ឬនៅពេលរាជរដ្ឋាភិបាល ត្រូវការជំនួយណាមួយពីសប្បុរសជន៕

4 Shares
Copy link
Powered by Social Snap