• Thu. Oct 28th, 2021

វីដេអូ​ទាំង​អស់​នេះ​ហើយ​បាន​អង្រួន​បេះដូង ឧកញ៉ា ឡេង ណាវ៉ាត្រា ហៅ គុយលី មក​រស់នៅ​ជា​មួយ

81 Shares

គុយ លី ដំបូង​ឡើយ​គ្រាន់​តែ​ជា អ្នក​ចូល​ចិត្ត​ថត​វីដេអូ​ច្រៀង​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ទំនេរ​ការ​ងារ​​ជា​កម្មករ​ចិញ្ចឹម​បង្គា ក៏​ដូច​ជា​សំណង់ នៅ​ប្រទេស​ថៃ ប៉ុន្តែ​វីដេអូ​របស់​តារា​ចម្រៀង​ពលករ​លើ​បណ្ដាញ​សង្គម​​​រូប​នេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទាំង​នៅ​ប្រទេស​កម្ពុជា ក៏​​ដូច​ជា​នៅ​ប្រទេស​ថៃ ហើយ​ឈាន​ដល់​​​បណ្ដា​ពលករ​​ផ្សេង​ទៀត​ដែល​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។ អាច​ថា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​ក៏​ជា​Fans ម្នាក់​ដែល​គាំទ្រ​គុយ លី ​ផង​ដែរ រហូត​ដល់​លោក​មាន​ចិត្ត​អាណិត​បាន​ហៅ គុយ លី មក​រស់​នៅ​ផ្ទះ ព្រម​ទាំង​ឲ្យ​កាន់​ការងារ​​ធំៗ ថែម​ទៀត​ផង។ គិត​មក​​ដល់​បច្ចុប្បន្ន​នេះ គុយលី បាន​មក​រស់​នៅ​​ធ្វើ​ការងារ​ផ្ទះ​លោក​ឧកញ៉ា ឡេង ណាវ៉ា​ត្រា​ជិត​៤ឆ្នាំ​មក​ហើយ។

មុន​នេះ​បន្តិច គុយ​លី​បាន​រំលឹក​រឿង​ទាំង​នោះ មុន​ឈាន​ដល់​ជីវិត​លោក​ជោគជ័យ​ដូច​បច្ចុប្បន្ន។ គុយលី បាន​សរសេរ​រៀប​លើ​ផេក​ផ្លូវ​ការ​របស់​លោ​បែប​នេះ​ថា (អូស​ចុះ​អូស​ឡើង​ឃើញ​វីដេ​ចាស់ៗ របស់​ខ្លួនឯង​បាន​ដឹង​ថា​សម្រស់​​គុយលី យ៉ាង​ណា!

វីដេអូ​ទាំង​នេះ​​ហើយ​​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​ឱកាស​បាន​ស្កាល បង​ឧកញ៉ា ឡេង ណាវ៉ាត្រា ខ្ញុំ​​មិន​ដែល​គិត​ថា​ខ្លួន​​ឯង​មាន​ថ្ងៃ​នេះ​ទេ។ អរគុណ​បង​ឧកញ៉ា ដែល​បាន​ផ្ដល់​ឱកាស ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដល់​​​ប្អូន បង​ស្រលាញ់​ប្អូន​ដូច​ជា​បង​ប្អូន​បង្កើត ទោះ​ខ្ញុំ​នឹង​បង​ឧកញ៉ា មិន​ជាប់​​សាច់​ឈាម​​គ្នា​ក្ដី ប៉ុន្តែ​ខ្ញុំ​ចាក់​ទុក​ជា​​បង​ដូច​ជា​បង​បង្កើត​ឪពុក​បង្កើត​​អីចឹង។

ទទឹម​គ្នា​នោះ​ដែរ​ខ្ញុំ​​ក៏​សូម​អរគុណ​បង​ប្អូន​ដែល​ស្រលាញ់​គាំទ្រ ​គុយ​លី​រហូត​មក បើ​គ្មាន​បងប្អូន​ក៏​គ្មាន​ម្នាក់​ឈ្មោះ គុយលី ចម្រៀង​ពលករ​ដល់​សព្វ​ថ្ងៃ​​នេះ​ដែរ​។


សូម​ជូន​ពរ​បង​ប្អូន​ដែល​ស្រលាញ់​សិល្បៈ​ទាំង​អស់ សូម​ឲ្យ​ជោគជ័យ​ល្បី​ឈ្មោះ​គ្រប់ៗ​គ្នា ក្នុង​នោះ​ដែរ​សូម​បង​ប្អូន​ដែល​និយម​លេង​លើ​បណ្ដាញ​សង្គម សូម​លេង​អ្វី​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន ត្បិត​អី​បណ្ដាញ​សង្គម​ជា​​អាវុធ​មុន​ពីរ ហាម​ប៉ះ​ពាល់​អ្នក​ដទៃ សង្គមជាតិ ប្រសិន​បើ​​​យើង​មិន​បាន​ជួយ​កុំ​បំផ្លាញ​អី​ អរគុណ៕)

81 Shares
Copy link
Powered by Social Snap