• Tue. Mar 15th, 2022

តារាចម្រៀងលោក ព្រាប សុវត្ថិ បរិច្ចាគថវិកា ១០លានរៀល ទិញវ៉ាក់សាំងកូវីដ១៩

182 Shares

កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោក ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

ការប្រកាសរបស់ កំពូលតារាចម្រៀងរូបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង២០លានដុល្លារអាមេរិកផងដែរ។

182 Shares
Copy link
Powered by Social Snap