• Sun. Mar 20th, 2022

ជំទាវ​ឧកញ៉ា នឹម វណ្ណៈឧបត្ថម្ភ 200$ជូន​​តារា​សម្ដែង​ជើង​ចាស់​ក្រីក្រ​ម្នាក់

163 Shares

តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដោយ​សារតែជីវភាពក្រីក្រ​​ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ពេល​នេះ ត្រូវ​បាន​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភ 200$ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា ដែល​​បាន​នាំ​យក​អំណោយ​ទៅ​ជូន​ផ្ទាល់។

តាម​​ការ​ឲ្យ​ដឹង​ពី​លោក លោក អ៊ឹម ជីវ៉ា តារា​សម្ដែង​ជើង​ចាស់ អ្នក​ស្រី ញឹម សុខា គឺ​​ជា​គ្រួរ​បង្រៀង​សិល្បៈ បច្ចុប្បន្ន​មាន​ជីវភាព​ក្រីក្រ​ជា​ខ្លាំង មាន​ជំងឺ​ប្រចាំ​កាយ ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​ឡើយ សុខចិត្តដើលាងចានតាមផ្ទះ​គេ ដើម្បី​យក​ប្រាក់​​ចិញ្ចឹម​ជីវិត។


ជា​មួយ​នឹង​ការ​ទទួល​បាន​អំណោយ​ខាង​លើ អ្នកគ្រូ ញឹម សុខា​ក៏បានលើកដៃ​សំពះថ្លែងអំណរគុណ​ពី​ចម្ងាយ​សូមអរគុណដល់លោកជំទាវ​និង​ក្រុមគ្រួសារ​ដែល​បាន​យកចិត្តទុក្ខ​ដាក់​ជួយដល់​គ្រួសារ​អ្នកគ្រូ​និង​ជូន​ពរដល់លោកជំទាវសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ជោគជ័យជារៀងរហូត។

163 Shares
Copy link
Powered by Social Snap