• Thu. Oct 28th, 2021

គួរឲ្យ​សរសើរ​មែន!ពែកមី​ជួយ យាយ​ម្នាក់ ដើរ​បេះ​ត្រកួន​លក់ រស់​ស្រួល​​​យ៉ាង​តិច​២ឆ្នាំ

74 Shares

បន្ទាប់​ពី​ឃើញ​វីដេអូ លើ​បណ្ដាញ​សង្គម របស់​លោក​​យាយ​ម្នាក់​ដើរ​​បេះ​ត្រកួន​យល់ ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ជីវិត យ៉ាង​លំបាក​វេទនា តារា​កំប្លែង​នាយ ពែកមី បាន​កៀរគរ​​​មិត្តភ័ក្ដិ​របស់​ខ្លួន យក​ទៅ​ជួយ​លោក​យាយ ប្រាក់​សរុប​បាន​មក​នោះ​មាន​រហូត​ដល់​ទៅ​៤លាន​រៀល ខណៈ​ដែល​លោក​យាយ​ដើរ​បេះ​ត្រកួន​លក់​បាន​១ថ្ងៃ​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ។


លោក​យាយ​ដែល​មាន​សំណាង​ត្រូវ​បាន​នាយ ពែក​មី ជួយ​នេះ មាន​ឈ្មោះ សុន វ័យ​ប្រហែល​៧០ឆ្នាំ​ជាង រស់​នៅ ភូមិ ស្រែ​រំដួល ឃុំ អណ្ដូង​កណ្ដាល ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម។ ពែក​មី​បាន ប្រាប់​ថា ក្រោយ​ពី​ឃើញ​​ពី​ជីវភាព​លោក​យាយ​ខាង​លើ ធ្វើ​ឲ្យ​លោក​ដេក​​មិន​លក់​សោះ មាន​ចិត្ត​ចង់​ជួយ​លោក​យាយ​ម្នាក់​នេះ​ជា​ខ្លាំង បន្ទាប់​មក​លោក​ក៏​បាន​កៀរគរ​​​សប្បុរសជន​ដែល​ជា​មិត្តភ័ក្ដិ និង​​ជា​ដៃគូ​រក​ស៊ី​ជា​មួយ​គ្នា​ក៏​បាន​ប្រាក់​ចំនួន​៤លាន​រៀល ក្នុង​នោះ៖



1/ ក្រុមហ៊ុនត្រាសមី​ វីឡាកំពង់ចាម​ =​ 1000000៛

2/​ ខ្ញុំបាទ​ ពាក់មី​ =400000៛

3/ បងប្រុស​ ហេងឡុង​ =400000៛

4/ឧ​ ឡេងណាវាត្រា​ =400000៛

5/សំឡាញ់​ ហួតជា​ =400000៛

6/អ្នកនាង​ ខ្ញុង​ =400000៛

7/ កញ្ញា​ កែវវត្តី​ =400000៛

8/ក្រុមហ៊ុនអេតសឹលូសិនរៀលអុីស្ទេត =200000៛

9/ក្រុមជាងមាស​ បងប្អូនវិបុល​ =200000៛

10/សប្បរសជនផ្សេងៗ​ =200000៛

​​សរ៉ុបថវិកាទាំងអស់ជូនលោកយាយ​ =​ 4000000

លោក​ថ្លែង​ថា ថវិកា​ខាង​លើ និង​ជួយ​​សម្រួល​ដល់​ជីវភាព​​លោក​យាយ យ៉ាង​តិច​ក៏​បាន​២ឆ្នាំ​ផង​ដែរ ខណៈ​ដែល លោក​យាយ​ដើរ​បេះ​ត្រកួន​លក់​បាន​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ។ ​នេះ​មិនមែន​ជា​លើក​ទី១​ឡើយ របស់​នាយ​ពែកមី ដែល​​រួម​ចំណែក​លើ​​ការងារ​សប្បុរសធម៌​នេះ ជា​រឿយៗ​តារា​កំប្លែង​មាន​កំណើត​ពី​ខេត្ត ស្វាយ​រៀង​រូប​នេះ​តែង​តែ ដើរ​ធ្វើ​បុណ្យ​ធ្វើ​ទាន ជា​ញឹក​ញាប់។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​ក៏​បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រក​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ជា​ច្រើន​គ្រួសារ នៅ​ស្រុក​ពោធិ៍រៀង ខេត្ត ព្រៃវែង ជា​មួយ ព្រះ​​អង្គ​គូ សុភាព ផង​ដែរ៕








74 Shares
Copy link
Powered by Social Snap