• Mon. Mar 14th, 2022

អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ចូលរួមទិញវ៉ាក់សាំងកូវីដ១៩

253 Shares

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Fresh News ចុះផ្សាយមុននេះបន្តិច។

ការប្រកាសរបស់អ្នកឧកញ៉ា ម្ចាស់បុរីពិភពថ្មីរូបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

253 Shares
Copy link
Powered by Social Snap