• Sat. Mar 19th, 2022

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បរិច្ចាគថវិកា ៤លានរៀល ទិញវ៉ាក់សាំងកូវីដ១៩

11 Shares

ខ្ញុំបាទខេមរៈសិរីមន្តមានក្តីរំភើបរីករាយណាស់ពេលលឺសម្តេចតេជោមានប្រសាសន៍ថាមានវ៉ាក់សាំងការពារជំងឺកូវីតហើយខ្ញុំសូមចូលរួមថវិការចំនួន4,000,000៛ តាមលិទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងជំងឺកូវីដ ១៩។ នេះបើយោងតាមតំព័រហ្វេសបុក តារាចម្រៀង ខេមរៈ សិរីមន្ត មុននេះបន្តិច។

ការប្រកាសរបស់ តារាចម្រៀង ខេរមៈ សិរីមន្ត ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម​បម្រុងថវិកាស​ម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ​ដើម្បី​ចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

11 Shares
Copy link
Powered by Social Snap