• Fri. Oct 29th, 2021
1.3K Shares

បុគ្គលខ្លះ តែងតែត្អូញត្អែរ ថាខ្លួនចង់មានចង់បាន ដូចគេដែរ តែមិនដឹងធ្វើម៉េច?​បុគ្គលខ្លះទៀត ពេលគេប្រាប់ថា បើចង់មានបាន គួរតែឈប់ធ្វើការ ហើយទៅរកស៊ី បែរជានិយាយថា មិនដឹងរកស៊ីអ្វីទៅវិញ។ អ្នកខ្លះទៀត ពេលមិត្តភ្តិបបួលចូលហ៊ុនគ្នារកស៊ីឬមិត្តភក្តិប្រាប់ថា គួររកស៊ីនេះ រកស៊ីនោះ មិនព្រមធ្វើទេ ដោយនិយាយថា មិនទាន់មានដើមទុនគ្រប់គ្រាន់ ឬថាដើមទុនតិច ពិបាករកស៊ី ខ្លាចខាតទៅ គ្មានអ្វីស្រង់ដើម ឬគ្មានអ្វីបន្ត​ទៅមុខ​ទៀត ជាដើម។



ការគិត ការខ្លាច ព្រួយបារម្ភបែបនេះ គឺជាពិតរឿងត្រឹមត្រូវហើយ ប៉ុន្តែមិនមែនត្រឹមត្រូវទំាងស្រុងទេព្រោះការរកស៊ី គ្មានអ្នកណាម្នាក់ ទាយទុកមុន ឬស្មានត្រូវឡើយ។ ជួនកាលយើងគិតថា ជំនួញដែលយើងធ្វើ នឹងទទួលជោគជ័យ តែពេលយើងចាប់ផ្តើម អ្វីៗមិនដូចការគិតរបស់យើង គឺខាតបង់។ តែជំនួញខ្លះ យើងគិតថា​មិនសមទំនងនឹង​ចំណេញ ឬអាចរីកលូតលាស់នោះ បែរជាជោគជ័យទៅវិញ។ តាមទ្រឹស្តីកូនចៅចិនគេថា ការរកស៊ីទោះដើមទុន​តិច ឬរកស៊ីគ្មានដើម (ធ្វើនំអត់ម្សៅ) ក៏បានដែរ ឱ្យតែយើងមានគំនិត មានផែន ការច្បាស់លាស់ មានឆន្ទៈ មាន​ការតាំងចិត្តដោយមោះមុត និងមានចិត្តស្មោះត្រង់ ចង់រកស៊ីជាមួយគេ។

គឺមានន័យថា យើងអាចទៅប្រវាស់ ឬខ្ចីបុលបណ្តាក់ទុនពីមិត្តភក្តិសាច់ញាតិ ឬធនាគារបាន ហើយយកល្អ បើមាន​លុយតិច គួរបើកអាជីវកម្មខ្នាតតូច។ បើមានលុយច្រើន បើកខ្នាតធំតែម្តង តែកុំរង់ចាំដល់មានលុយគ្រប់ ឬមាន​លុយ​ច្រើន ទើបបើកដំណើរការអាជីវកម្ម ព្រោះការធ្វើបែបនេះ នឹងមិនទទួលបានជោគជ័យទេ។

ត្រូវចាំថា អ្នករកស៊ីជោគជ័យ ភាគច្រើនគេរកស៊ីពីតូចទៅធំ ពីដើមទុនតិចទៅច្រើន និងមានផែនការលម្អិតច្បាស់លាស់៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

1.3K Shares
Copy link
Powered by Social Snap