• Wed. Mar 30th, 2022

ស.ស.យ.ក ខេត្តស្វាយរៀង ចូលរួមយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រតិបត្តិ ​អនាម័យ​ល្អ ការពារកូវីដ១៩

766 Shares

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានចូលរួមយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រតិបត្តិ ​អនាម័យ​ល្អ ការពារ កូវីត ១៩ នៅទីប្រជុំជន ផ្សារកំពង់ចក ឃុំកំពង់ចក ស្រុករំដួល និងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានចំនួន ៤៧៦ គ្រួសារ ដែលមានមនុស្សចំនួន ៦៣០ នាក់ស្រីចំនួន ៣៥៤ នាក់ នៅក្នុងឃុំកណ្តៀងរាយ បានចំនួន៨ ភូមិ ស្រុកស្វាយទាប។

គោលបំណងនៃការផ្សព្វផ្សាយដូចខាងក្រោម៖
-ចាក់សារសម្លេងអប់រំស្តីពីវិធានការការពារជំងឺកូវីដ19 របស់ក្រសួងសុខាភិបាល
-ចុះបិទខិតប័ណ្ណស្ដីពីវិធានការការពារជំងឺកូវីដ19
-បង្រៀនអំពីរបៀបការលាងដៃនឹងសាប៊ូ និង របៀបពាក់ម៉ាស់អោយបានត្រឹមត្រូវ
-ចេះធ្វើអនាម័យប្រចាំថ្ងៃទៀងទាត់និងត្រឹមត្រូវមុននឹងកាន់ឬប៉ះពាល់វត្ថុអ្វីមួយ
-ការលាងសម្អាតដៃ និងចែកម៉ាសជូនប្រជាពលរដ្ឋផងដែរ ។

សូមបញ្ជាក់ដែរថា សម្រាប់ខេត្តស្វាយរៀង មិនទាន់មានព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកានៅឡើយទេ។

766 Shares
Copy link
Powered by Social Snap