• Tue. Mar 15th, 2022

៤ទូកុងតៃន័រ ផលិតផលបំប៉នសុខភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចាប់បាននៅខេត្តព្រះសីហនុ

13 Shares

មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ផលិតផលជាឱសថបំប៉នសុខភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤ទូកុងតៃន័រ ស្មើនឹង ៣៣០កេស ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ រកឃើញ និងដកហូត ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ។

មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតៃន័រ របស់ក្រុមហ៊ុន  JIN HAE INVESTMENT CO.,LTD។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖

-OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស

-CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស

-YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស

-GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។

 ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មក សមត្ថកិច្ចចម្រុះ បានកិបសៀលើទូកុងតៃន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវធីច្បាប់៕

រូបភាព៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ

13 Shares
Copy link
Powered by Social Snap