• Sun. Mar 20th, 2022

ផ្អើលពេញព្រៃវែង! ស្រ្តីម្នាក់ទៅលេងគ្រួសារតេស្តវិជ្ជមានកូវីដ ១៩

21 Shares

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញរបាយការណ៍ ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ដែលវិទ្យាស្ថានប៉ាស្ទ័រ បានពិនិត្យឃើញ វិជ្ជមានកូវីដ ១៩ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង ថ្ងៃទី៤​ ខែធ្នូ ឆ្នា២០២០នេះ។

នៅថ្ងៃ ២៨ វិច្ឆិកា ២០២០ ស្រ្តីដែលប្រកាសមានវិរុសកូវីដ ១៩ បានមកស្រុកកំណើតនៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង និងវិលត្រឡប់ទៅភ្នំពេញនៅថ្ងៃ ២៩ ខែវិច្ឆិកា ២០២០ តាមរថយន្តបងប្អូនជីដូនមួយដោយមានគ្នា ០៤ នាក់។

ស្រ្តីនេះបានប៉ះពាល់មនុស្សជាច្រើនមានទាំំងឪពុកម្តាយនិងសាច់ញាតិដទៃទៀត។ រហូតដល់ថ្ងៃ ០៣ ធ្នូ ២០២០ អាជ្ញាធរស្រុកពាមរក៍ខេត្តព្រៃវែង និងការិយាល័យប្រតិបត្តិសុខាភិបាលប្រចាំស្រុកបានចុះស្រាវជ្រាវ ដោយរកអ្នកពាក់ព័ន្ធចំនួន ២២ នាក់ ដើម្បីយកវត្ថសំណាកទៅពិនិត្យ៕

21 Shares
Copy link
Powered by Social Snap