• Mon. Mar 14th, 2022

វិទ្យុបារាំងអន្តរជាតិ RFI ប្រកាសបិទមួយរយៈ ក្រោយបុគ្គលិកអាគារកាណាឌីយ៉ា ១ម្នាក់ វិជ្ជមានកូវីដ១៩

373 Shares

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វិទ្យុបរទេសដែលនៅលើអាគារកាណាឌីយ៉ា បានសេចក្ដីជូនដំណឹងថា៖ វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ។

វិទ្យុបារាំងអន្តរជាតិ RFI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់លោកអ្នក។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុយើងនឹងជូនដំណឹងដល់លោកអ្នកនាពេលក្រោយទៀត។ ជួបគ្នាពេលក្រោយ!

373 Shares
Copy link
Powered by Social Snap