• Tue. Oct 19th, 2021

កូន​ប្រុស​ឧកញ៉ា ម្នាក់​កំពុង​ដើរ​​តាម​គន្លង​ឪពុក លើ​កិច្ចការ​សប្បុរសធម៌…

504 Shares

លោក ឡូវ ហេង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​កូន​ប្រុស​របស់​ លោក ឧកញ៉ា ឡូវ ហ៊ឹង នៅ​ព្រឹក​នេះ​បាន​រៀបចំ​នំ​បញ្ចុក​ជូន​អ្នក​ភូមិ​ពិសា​១ភូមិ​តែ​ម្ដង សកម្មភាព​សប្បុរស​ធម៌​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លោក​កំពុង​តែ​ដើរ​តាម​គន្លង​ឪពុក​លោក​តែ​ម្ដង ដោយ​ឪពុក​របស់​លោក​កន្លង​​​មក​តែងតែ​ចុះ​ជួយ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​ជា​និច្ច។

ពិធី​រៀបចំ​នំ​បញ្ចុក​ជូន​អ្នក​ភូមិ​ពិសា បាន​ធ្វើ​ឡើង​នៅ ភូមិ សំរោង ឃុំ មានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម។ អ្នក​ភូមិ​​ដែល​​បាន​ចូល​​រួម​​សម្ដែង ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល មន្ត្រី​ថ្នាក់​លើ តែង​តែ​យក​ចិត្ត​ទុកដាក់​ដល់​ពួក​គាត់​យ៉ាង​ដូច​នេះ ម្នាក់​បាន​ពិសា​ដោយ​ទឹង​មុខ​រីករាយ ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​បំផុត។

ជា​មួយ​គ្នា​នោះ​ដែរ លោក ​ឡូវ ហេង និង លោក​ស្រី ក៏​បាន​​ជួយ​​រួម​ចំណែក​​បង្ហើយ​បន្ទាប់​ទឹក​ចំនួនជួយ​ជា​ស៊ីម៉ង់ ព្រម​ទាំង​ចែក ដល់​ប្រាក់ ដល់​កង​កម្លាំង ជា​ដើម ដោយ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង​២០០០ ដុល្លារ។

​នេះ​មិន​មែន​ជា កិច្ចការ​សប្បុរសធម៌​លើក​​ដំបូង​របស់ ​លោក ឡូវ ហេង ឡើយ កន្លែង​មក​កូន​ប្រុស លោក ឧកញ៉ា ឡូវ ហ៊ឹង ម្នាក់​នេះ តែង​តែ​ធ្វើ​​កិច្ចការ​សប្បុរសធម៌​ជា​មួយ​សង្គម​ជា​ច្រើន ដូច​ជា​ចែក​ទាន​ដល់​ជន​ក្រីក្រ ចាស់​ជរា ជា​ដើម៕

















504 Shares
Copy link
Powered by Social Snap