• Sat. Apr 2nd, 2022

ឧកញ៉ា ហ៊ួត ជា រួម​ជា​មួយ​ព្រះ​គ្រូ គូ សុភាព នាំ​អំណោយ​ចែក​ជូន​​ជន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​៨៤​គ្រួសារ​នៅ​ខេត្ត ព្រៃ​វែង

187 Shares

នៅ​ថ្ងៃ​ទី​០១ ខែ កក្កដា ឆ្នាំ ២០១៩ ម្សិលមិញ លោក ឧកញ៉ា ហ៊ួត ជា រួម​ជា​មួយ​ព្រះ​គ្រូ គូ សុភាព ហើយ​មាន​ទាំង​តារា​​កំប្លែង​ល្បី​ឈ្មោះ​ប្រចាំ​CTN នាយ​ពេក​មី បាន​នាំ​អំណោយ​ជា​ច្រើន ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ សរុប​ ៨៤​គ្រួសារ ស្ថិត​នៅ​ស្រុក ​ពោធិ៍​រៀង ខេត្ត ព្រៃវែង។


ថវិកា​ដែល​បាន​ចែក​ជូន​នេះ តាម​ការ​ឲ្យ​ដឹង​ពី ឧកញ៉ា ហ៊ួត ជា លោក​បាន​ជូនថវិការ20 ​ម៉ឺន​រៀល​ ក្នុង1គ្រួសារ ដល់​បង​ប្អូន​រលំ​ផ្ទះ17 គ្រួសារ និង ដី ជូន10ម៉ឺន​ ក្នុង​១​គ្រួសារ ចំនួន 37 គ្រួសារ​និង​ចាស់ៗប្រមាណ 80 នាក់ ជា​មួយ​គ្នា​នោះ លោក ឧកញ៉ា ហ៊ួត ជា ក៏​បាន​ថ្លែង​អំណរគុណ ដល់​ម្ចាស់ផ្ទះសំណាក់ អ៊ែវេ ជាប់ព្រលាន 100$ ប្អូន សែម សុភីនិង គ្រួសារ 200$ និង ផល្លា ថៅកែ​តេលា​នៅអ្នកលឿង 200$ និង អរគុណ​ម្ចាស់គ្រូ គូ សុភាព ថវិកា​តាម​រយៈ​ព្រះអង្គ ប្រមាណ សរុប​បាន ប្រហែល 4500$ ។​ជា​មួយ និង សកម្មភាព​សប្បុរសធម៌​នេះ ផេក​ផ្លូវ​ការ​របស់​ព្រះ​គ្រូ គូ សុភាព ក៏​បាន​បង្ហោះ​បង្ហាញ​ពី​សកម្មភាព​នោះ​ផង​ដែរ។

ព្រះ​គ្រួ គូ សុភាព និង លោក ឧកញ៉ា ហ៊ួត ជា ព្រម​ទាំង តារា​​កំប្លែង​ល្បី​ឈ្មោះ​ប្រចាំ​CTN នាយ​ពេក​មី ត្រូវ​បាន​​មហាជន​មើល​ឃើញ​ថា មាន​ភាព​ស្និទ្ធស្នាល​ជា​រឿយៗ​អ្នក​ទាំង​ពីរ​តែងតែ​​ចូល​រួម​សកម្មភាព​សប្បុរស​នេះ ជា​មួយ ព្រះ​គ្រូ គូ សុភាព ញឹក​ញាប់។ ថ្មីៗ​នេះ ឧកញ៉ា ហ៊ួត ជា ក៏​បាន​សម្រេច​ចិត្ត​​សាងផ្នួស​នៅ ទីអារាម វត្ត និគ្រោធ​វ័ន្ត ហៅ វត្ត​គល់​ទទឹង ដែល​ជា​វត្ត ព្រះ​អង្គ​គង់​នៅ ចំនួន​១​សប្ដាហ៍​ផង​ដែរ។​​​













187 Shares
Copy link
Powered by Social Snap