• Sun. Oct 17th, 2021

មកដឹងដំណើររបស់ក្រុមគ្រួសារ លោក ឆែម សាវុធ បានទៅដល់ក្រោយរកឃើញមានវិជ្ជមានកូវីដ១៩

46 Shares

ទំព័រហ្វេសបុកផេករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ដីពី៖ លទ្ធផលស្រាវជ្រាវ ពាក់ព័ន្ធករណី ភរិយា ឯ.ឧ ឆែម សាវុធ ថ្ងៃទី២៩/១១/២០២០ គិតត្រឹមម៉ោង ១៩:០០នាទី។
១-លទ្ធផលយកសំណាក៖
សរុប ២,៦៤១នាក់ លទ្ធផល (បឋម) វិជ្ជមាន ០៨នាក់៖
– រាជធានីភ្នំពេញ ចំនួន ១,៩៣២នាក់
– សៀមរាប ចំនួន ១៦៨នាក់
– កណ្ដាល ចំនួន ១១៧នាក់
– ឧត្ដរមានជ័យ ចំនួន ១២នាក់
– បន្ទាយមានជ័យ ចំនួន ២៩៣នាក់
– មណ្ឌលគីរី ចំនួន ៤១នាក់
– ស្ទឹងត្រែង ចំនួន ៧៨នាក់។
២-ទីតាំងអ្នកជំងឺបានទៅដល់៖
+ ឯ.ឧ ឆែម សាវុធ៖ ផ្ទះបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២
, ភោជនីយដ្ឋានជប៉ុនផ្លូវ៣១០, សណ្ឋាគារភ្នំពេញ, ក្រសួងមហាផ្ទៃ។
+ ភរិយា ឯ.ឧ ឆែម សូនីតា៖ ផ្ទះបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២, ហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង), ភោជនីយដ្ឋាន អ៊ីយ៉ឹងម៉ាថូវ, ហាងគុយទាវចិន មុខមន្ទីរពេទ្យខ្មែរ-សូវៀត។
+ ឈ្មោះ អ៊ឹម សាន៖ ជូន ឯ.ឧ ឆែម សាវុធ ដល់ទីតាំងនៅភ្នំពេញ, ជូនភរិយា ឯ.ឧ ឆែម សាវុធ ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត ហាងលក់គ្រឿងអគ្គីសនីគឹមអេង ៩៩៩ (ទូលទំពូង), លេងផ្ទះនៅសង្កាត់នីរោធិ៍ ខណ្ឌច្បាអំពៅ។
៣-វិធានការរដ្ឋាភិបាល៖
– ប្រើប្រាស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យសំណាក់អ្នកពាក់ព័ន្ធសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ (អ្នកជំងឺឈ្មោះ កែវ រតនៈបញ្ញា រៀន)។
៤- ការព្យាបាល និងចត្តាឡីស័ក្ត៖
– អ្នកជំងឺ ០៩នាក់ (០៨នាក់ នៅមន្ទីរពេទ្យខ្មែរ-សូវៀត និង ០១នាក់ នៅពេទ្យសៀមរាប)
– ចត្តាឡីស័កសាលាគរុកោសល្យសៀមរាប ០៣នាក់ នៅតាមផ្ទះ ២,៦៣០នាក់ (មិនទាន់មានលទ្ធផល)។
៥- ទិសដៅការងារស្រាវជ្រាវ៖
– បន្តស្វែងរកប្រភពចម្លង ពាក់ព័ន្ធករណី ឯ.ឧ ឆែម សាវុធ និងភរិយា
– បន្តឆែកលេខទូរស័ព្ទការហៅចេញ-ចូល និងកំណត់ទីតាំង អ្នកជំងឺទៅដល់
– បន្តស្វែងរកអ្នកប៉ះពាល់តាមទូរស័ព្ទ និងព័ត៌មានទទួលពីអ្នកជំងឺ

46 Shares
Copy link
Powered by Social Snap