• Sun. Oct 17th, 2021

ក្រសួងអប់រំ ផ្អាកដំណើរកាសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ របស់ឧកញ៉ា គួច ម៉េងលី ជាបណ្តោះអាសន្ន

4 Shares

នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងពីការផ្អាកដំណើការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែរបស់ឧកញ៉ា គួច ម៉េងលី ជាបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍។

ក្រសួងបានបញ្ជាក់ថា ដើម្បីវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងតាមការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នពីថ្ងៃជូនដំណឺងនេះតទៅ។ ហើយគ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងអប់រំបានណែនាំ ឲ្យបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធ និងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងករណមានការសង្ស័យ សូមទាក់ទងទៅក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ផ្សារអ៉ីអនទី១។

4 Shares
Copy link
Powered by Social Snap