• Mon. Mar 21st, 2022

ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានទៅអ៉ីអនទី១ ថ្ងៃទី២១ ខែវិច្ឆិកា

43 Shares

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី យក់ សម្បត្តិ បានបន្តថា នៅពេលទៅដល់ផ្សារទៅនើបអ៉ីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែម សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។

គួររំលឹកថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ផ្សារអ៉ីអនទី១។

43 Shares
Copy link
Powered by Social Snap