• Sun. Nov 28th, 2021

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ សោកស្តាយដែលមិននៅចូលរួមរត់ជាមួយSai

66 Shares

អភិបាលស្រុកវ័យក្មេងដ៏សកម្ម លោក ឃឹម ហ្វីណង់ មានការសោយស្តាយជាខ្លាំង ចំពោះវត្តមានការមកដល់របស់ តារាចម្រៀង Sai មកកាន់ភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី ដែលរត់ដើម្បីសប្បុរសធម៌ជាមួយសាយ គឺប្រមូលថវិកាជូនមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ទំព័រហ្វេសបុក លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ឃើញពេលចេញពីសៀមរាបមកដំបូងឡើយ ដូចជាគ្នាច្រើននាក់ដែរ តែទើបតែរត់បាន២០គីឡូម៉ែត្រសោះ បែរជាបាត់អ្នកក្លាហានអស់រលីង! តែក៏សប្បាយចិត្តដែរ ដែលឃើញមានប្អូនៗយុវជនច្រើន នៅរង់ចាំស្វាគមន៍Sai ពេលមកដល់ភូមិព្រះដាក់ជំនួសវិញ។

លោកអភិបាលស្រុកបានបន្តថា សោកស្តាយដែល មិននៅចូលរួមផ្ទាល់ជាមួយSai ដោយហេតុតែជាប់កាតព្វកិច្ចផ្សេង កុំអីបានរត់២០គីឡូម៉ែត្រ នឹងគេដែរបាត់។ 

សូមបញ្ជាក់ថា កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីគៀងគរថវិកាជូន កុមារកម្ពុជា គឺមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប។

66 Shares
Copy link
Powered by Social Snap