• Mon. Mar 14th, 2022

ឧកញ៉ា ស្រី ចាន់ថន ធ្វើដំណើរគ្រប់ខេត្តក្រុងទម្រាំ រកឃើញដំរីយក្ស

265 Shares

សួនឧទ្យានកម្សាន្ត ??? ???? ??? ???’? ?????? ???? ជាទីក្រុងទេសចរណ៏ដ៏ទំនើប នៅជិតរាជធានីភ្នំពេញ មានកន្លែងកម្សាន្តដ៍សម្បូរបែបផ្សារភ្ជាប់ជាមួយអរិយធ៌ម វប្បធ៌មខ្មែរ កេរ្តិ៏ដំណែលដូនតា ការស្នាក់នៅ ប៉ោះតង់ ជិះកង់ ទស្សនាក្នុងបរិវេណឧទ្យាន កញ្ចុះសម្រាប់អង្គុយក្បែមាត់ទឹក រួមទាំងភោជនីយដ្ឋាន ដែលមានគុណភាពខ្ពស់ ដំបូងនិងឈានមុខគេនៅកម្ពុជា មានសក្តានុពលសេដ្ឋកិច្ចទេសចរ សំរាប់ទ្វីបអាស៊ី ទ្វីបអ៊ីរ៉ុប និង ពិភពលោក។

ឧកញ៉ា ស្រី ចាន់ថន មានជំនួញក្នុងដៃជាច្រើន និងជាអ្នកជំនួញជោគជ័យមួយរូបនៅកម្ពុជា លោកអគ្គនាយកក្រុមហ៊ុន JET Group និងSkyland 7NG បានឲ្យដឹងតាមបណ្តាញសង្គមថា មួយរយៈនេះខ្ញុំធ្វើដំណើរគ្រប់ខេត្ត ដើម្បីស្វែងរកដំរីយក្ស ដែលមានឈ្មោះ នាងសំណាង និងឈ្មោលឈ្មោះ បងសម្បត្តិ ដើម្បីយកមកដាក់ក្នុងសួនកំសាន្ត ទុកអោយបងប្អូនថតផ្តិតយករូបភាពស្តាតៗ នៅក្នុងសួនកំសាន្ត វិហារសួគ៌ Sky land ។

លោកបានបន្តថា រូបដំរីមួយគូនេះ កសាងឡើងដោយស្នាដៃកូនខ្មែរពិតៗ។

ការចរនាសួនកម្សាន្តប្លែកអារម្មណ៍ ជាមួយសំណង់ស្ថាបត្យកម្ម ស្រស់ ល្អឥតខ្ចោះ កប់ៗ រួមទាំងមានកន្លែងថតរូបស្អាតៗជាច្រើន ដែលចូលទស្សនាហើយ មិនចង់ត្រឡប់ទៅវិញជាដាច់ខាត។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៥ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅ រមណីយដ្ឋាន ស្កាយលែន ទទួលបានភ្ញៀវមកទស្សនាប្រហែល ៧ម៉ឺននាក់ជាង។ តំបន់អភិវឌ្ឍស្កាយលែន ជារមណីយដ្ឋានមួយ ដែលនៅជិតរាជធានីភ្នំពេញបំផុត ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ពោលគឺមានចម្ងាយ១៥គីឡូម៉ែត្រ ប៉ុណ្ណោះពីរាជធានីភ្នំពេញ៕

265 Shares
Copy link
Powered by Social Snap