• Wed. Mar 16th, 2022

វិថីលក់ម្ហូបអាហារ និងផុសអណ្ដែតឡើងជាប់នឹងស្ទឹងសង្កែ ខេត្តបាត់ដំបង

26 Shares

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានទទួលយកប្លង់ស្ថាបត្យកម្ម វិថីលក់ម្ហូបអាហារ ពីក្រសួងទេសចរណ៏ ដែលរៀបចំនៅជាប់នឹងស្ទឹងសង្កែ។

ប្លង់ស្ថាបត្យកម្ម វិថីលក់ម្ហូបអាហារ គឺជាស្ថាបត្យកម្ម ក្រោមការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារខេត្តបាត់ដំបង”កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយនាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងនាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារ ដោយមានឈ្មោះថា “វិថីលក់ម្ហូបអាហារដងស្ទឹងសង្កែ” មានទំហំ ៦០៦៥m2 (២៨៨m x ២៣m), តូបលក់ម្ហូបអាហារ (Street food) ចំនួន ៤២តូប, និងមានជាប្រភេទ (តូបអាហារក្នុងស្រុក ឬអាហារតាមតំបន់ និងហាឡាល, តូបអាហារចម្អិនលឿន, តូបបង្អែម និងតូបភេសជ្ជៈ )។

សូមជម្រាបថា វិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍នេះ ផ្តោតលើចំណុចសំខាន់ ៣យ៉ាង៖

១. ការអនុវត្តវិធានការដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ពីព្រោះថា ក្រុងបាត់ដំបង ជាសក្កានុពលនៃការអភិវឌ្ឍគោលដៅទេសចរណ៍ (Secondary City)  

២.ពង្រឹងបេក្ខភាពខេត្តបាត់ដំបង ឆ្ពោះទៅការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ 

៣. បង្កើនភាពទាក់ទាញភ្ញៀវទេសចរនៅខេត្តបាត់ដំបង ពិសេសផ្នែកទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)

រូបភាព៖ ក្រសួងទេសចរណ៍

26 Shares
Copy link
Powered by Social Snap