• Mon. Mar 14th, 2022

តើ​គោរមងារ ឧកញ៉ា មានន័យ​យ៉ាង​ដូចម្តេច ក្នុងសង្គម​ខ្មែរ?

120 Shares

គោរមងារ ឧកញ៉ា គឺជាគោរមងារសម្រាប់មន្ត្រីរាជការដែលមានឋានន្តរស័ក្តិខ្ពង់ខ្ពស់ក្នុងក្រុងកម្ពុជាធិបតីកាលពីជាន់ដើម។ បើប្រៀបធៀបទៅនឹងសម័យបច្ចុប្បន្នគឺស្មើនឹងងារជា ឯកឧត្តម ។


គោរមងារជា ឧកញ៉ា បានទៅលើ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឫ ឧត្តមមន្ត្រី ដែលកាន់ការក្រសួងនានា ឫ ចៅហ្វាយខេត្ត ឫ ដល់ជនណាដែលមានស្នាដៃជូនជាតិ ជាដើម ។
គោរមងារ នាយករដ្ឋមន្ត្រី កាលពីជាន់ដើមគឺមានងារជា
– ឧកញ៉ាចៅហ្វាទឡ្ហៈ ជួនឡើងជា សម្តេចចៅហ្វាទឡ្ហៈ 
ឯគោរមងារជាមន្ត្រីដែលកាន់មុខការក្រសួងនានាមាន :
– ឧកញ៉ាចៅហ្វាវាំង ( រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង )
– ឧកញ៉ាក្រឡាហោម ( រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពជើងទឹក )
– ឧកញ៉ាចក្រី ( រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពជើងគោក )
– ឧកញ៉ាយមរាជ ( រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ) …………ក្រៅពីនេះក៏មានឧកញ៉ាជាច្រើនទៀតផងដែរ ។

បច្ចុប្បន្នគោរមងារឧកញ៉ាលែងប្រើជាគោរមងារសំរាប់មន្ត្រីរាជការអ្នកមុខអ្នកការ សាលាកុង្សីយ៍ ក្រសួងរាជការទៀតហើយតែជំនួសមកវិញនូវគោរមងារ សម្តេច និង ឯកឧត្តម លោកជំទាវ វិញ ។តែនៅក្នុងវាំងគេនៅឃើញមានគោរមងារឧកញ៉ាគឺ ឧកញ៉ាភក្តីព្រះស្តេច ដែលជាអាចារ្យនិងជាអ្នកទទួលបន្ទុកធម្មការនិងសាសនាព្រះបរមរាជវាំងជាដើម។
គោរមងារ ឧកញ៉ា បច្ចុប្បន្នបានទៅលើសប្បុរសជនដែលបានធ្វើអំណោយជាថវិកាឫសម្ភារៈដល់រដ្ឋដែលមានតម្លៃចាប់ពី៥០០០០០ដុល្លារឡើងទៅនឹងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជក្រឹត្យផ្តល់គោរមងារជា ឧកញ៉ា ។

ខាងក្រោមនេះជាព្រះឆាយាល័ក្ខណ៍នៃព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ (ព្រះរាជានុកោដ្ឋ)និងឧកញ៉ាសេនាបតីក្នុងរជ្ជកាលរបស់ព្រះអង្គ ។

ប្រភព៖ Page ក្រុងកម្ពុជា​ធិបតី​

120 Shares
Copy link
Powered by Social Snap