• Mon. Mar 14th, 2022

ក្រសួងទេសចរណ៍ ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ

98 Shares

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាំយករថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ទៅប្រគល់ជូននាយកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តកែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តរតនគិរី ប្រើប្រាស់នៅក្នុងខេត្តទាំងនោះ នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងមក ដោយមានកិច្ចសហការល្អរវាងអង្គការ Go & Do International ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជូនរថយន្តពេទ្យចំនួន ១១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង សម្រាប់ផ្តល់ជូនខេត្តសៀមរាប កំពត ព្រៃវែង និងខេត្តកោះកុង។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បាននិងកំពុងសិក្សាជាមួយ អង្គការ Go & Do International ប្រចាំនៅកម្ពុជា ក្នុងការរៀបចំគម្រោងពង្រឹងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់នៅកម្ពុជា តាមរយៈជំនួយជារថយន្តពេទ្យ និងរថយន្ត Minibus ឬ Minvan ប្រចាំការរបស់នគរបាលទេសចរណ៍សម្រាប់ប្រចាំការនៅតាមរមណីយដ្ឋានសំខាន់ៗ។

រូបភាព៖ ក្រសួងទេសចរណ៍

98 Shares
Copy link
Powered by Social Snap