• Wed. Mar 16th, 2022

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ៣រូប ផ្តល់ថវិកាចំនួន ៩០០ដុល្លារ និង៦០ម៉ឺនរៀល ដល់កីឡាករគុនខ្មែរ

99 Shares

ទំព័រហ្វេសបុក Elit Sorn Kun Khmer បានឲ្យដឹងថា មន្ត្រី​ជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ៣ រូប គឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គរងស្នងការនគរបាលជាតិ ទទួលផែនសន្តិសុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គរងស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានផ្តល់ថវិកាចំនួន ៩០០ដុល្លារ និង ៦០ម៉ឺនរៀល ដល់កីឡាករគុនខ្មែរ ៥នាក់ រួមមាន កីឡាករ អេលីត ចំរើន ៣០០ដុល្លារ កីឡាករ អេលីត សាន់ ៣០០ដុល្លារ កីឡាករ អេលីត សេងហួរ ៣០០ដុល្លារ កីឡាករ អេលីត ភក្តី ៣០ម៉ឹនរៀល និងកីឡាករ អេលីត ឡុងឡី ចំនួន ៣០ម៉ឹនរៀល។

សូមជម្រាបថា កីឡាករ ទាំង៥រូប ដែលត្រូវប្រកួតតំណាង ក្លឹបនាយកដ្ឋានអង្គរក្ស។

99 Shares
Copy link
Powered by Social Snap