• Wed. Mar 16th, 2022

ក្រោយកូវីដ-១៩ បិទបញ្ចប់ បើបានទៅកោះកុងហើយ កុំភ្លេចចូលកម្សាន្តលំហែកាយ កោះខ្យងឲ្យសោះ!

78 Shares

ខេត្តកោះកុង គឺជាខេត្តដ៍មានពេញសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ខេត្តនេះដែលដឹកនាំដោយស្ត្រី ជាអភិបាលខេត្ត គឺលោកជំទាវ មិថុនា ភូថង នៅក្នុងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ប្រមុខរាជរដ្ឋាភិបាល បានប្រកាសបិទព្រឹត្តិការណ៍ ៣វិច្ឆិកាហើយ បងប្អូនភ្ញៀវទេសចរណ៍ ដែលមានដំណើរកម្សាន្តទៅខេត្តកោះកុង កុំភ្លេចចូលលេងកម្សាន្តលំហែកាយស្រូបខ្យល់ធម្មជាតិ ញាំគ្រឿងសមុទ្រស្រស់ៗ ជាមួយគ្រួសារយ៉ាងសប្បាយរីករាយជាទីបំផុត នៅកោះខ្យង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល មានដើមដូងដុះពាសពេញ និងដុំថ្មតូចធំតាមមាត់ឆ្នេរ នៃកោះ។

ទស្សនារូបភាពស្រស់ស្អាត​នៅតំបន់កោះខ្យង

78 Shares
Copy link
Powered by Social Snap