• Thu. Mar 17th, 2022

អូស្ដ្រាលីប្រកាសផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា

53 Shares

ថ្លែងក្នុងពិធីជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានឲ្យដឹងថា ប្រទេសរបស់ខ្លួន នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ជូនដល់កម្ពុជា នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងថា រដ្ឋាភិបាលរបស់ប្រទេសខ្លួន បានប្រកាសផ្ដល់ជំនួយជាថវិកាចំនួន៥០០លានដុល្លារអូស្ដ្រាលី ដល់កម្មវិធីកូវ៉ាក់(COVAX) ដែលជាគម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍និងចែកចាយវ៉ាក់សាំងCOVID-19 ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក(WHO) ដើម្បីពេលវ៉ាក់សំាងCOVID-19 មានប្រសិទ្ធភាពអាចប្រើប្រាស់បាននិងអាចទទួលបានដើម្បីយកមកផ្ដល់ជូនដល់ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍និងប៉ាស៊ីហ្វិចដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា វ៉ាក់សាំង បច្ចុប្បន្ននេះគេកំពុងពិនិត្យមើលប្រសិទ្ធិភាព និងសមត្ថភាពនូវប្រភេទវ៉ាក់សាំង សម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមានការវាយតម្លៃ ពីអង្គការសុខភាពពិភពលោក។

53 Shares
Copy link
Powered by Social Snap