• Wed. Mar 16th, 2022

ស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈ ៩ទីតាំង ស្ថិតក្នុងខេត្តកណ្តាល រកឃើញមានភាពមិនប្រក្រតី

7 Shares

មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៣៥ ផងដែរ។ ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០៥ ទីតាំង មិន​មាន​អនុលោម​ភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។​

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០៣ ទីតាំង មិន​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ​។​

-​ស្ថានីយ​/​ដេប៉ូ ចំនួន ០១ ទីតាំង មិន​មាន​អនុលោម​ភាព​ទាំង​ផ្នែក​គុណភាព​។

មន្ត្រីជំនាញបានបញ្ជាក់ថា ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ។ បើមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ

7 Shares
Copy link
Powered by Social Snap