• Sun. Mar 20th, 2022

រាជរដ្ឋាភិបាលថៃ ជូនថវិកា ៣ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីចូលរួមស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង

96 Shares

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។

ការផ្តល់ថវិកានេះ បង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

96 Shares
Copy link
Powered by Social Snap