• Mon. Mar 21st, 2022

អ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ

146 Shares

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (Regional Comprehensive Economic Partnership-RCEP) និងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) តាមរយៈប្រព័ន្ធវីដេអូនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយ ក្នុងពិភពលោកត្រូវបានចុះហត្ថលេខា ដោយប្រទេសអាស៊ានទាំងដប់ រួមនិងប្រទេសដៃគូគឺចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សឺឡង់ ដែលកិច្ចព្រមព្រៀងនេះត្រូវបានបើកកិច្ចចរចាអស់រយៈពេល៨ឆ្នាំមកហើយ ដែលដណ្តប់លើទីផ្សារប្រមាណ២.២ពាន់លាននាក់ និងប្រមាណជា៣០% នៃផលទុនជាតិសរុប(GDP) ពិភពលោក៕

146 Shares
Copy link
Powered by Social Snap