• Mon. Mar 14th, 2022

សម្តេច នរោត្តម សីហនុ៖ គ្មានអ្វីឲ្យមានតម្លៃជាង ឯករាជ្យទេ​​​ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ​ និង​​សុភមង្គល

9 Shares

ព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ។

ថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៦២ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  ព្រះអង្គមានរាជព្រះបន្ទូលថាជនរួមជាតិជាទីស្នេហា​! ក្នុងជីវភាពប្រទេសជាតិនីមួយៗ​ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ​​​ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ​ និង​​សុភមង្គលទាំងទ្បាយដ៏ទៃទៀត។

អាវុធដ៏សំខាន់ជាងគេសម្រាប់កសាងនិងការពារឯករាជ្យនិងអនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង​ គួរឲ្យ​វេទនារបស់កងទ័ពយើងនោះទេ។​អាវុធនោះគឺការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង។​ ខ្ញុំជឿជាក់ថាការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើងនិងឯករាជ្យយើងឲ្យឆ្លង​សមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល។​

ជយោ​ !​ កម្ពុជាឯករាជ្យ!

9 Shares
Copy link
Powered by Social Snap