• Sat. Mar 19th, 2022

បុរសម្នាក់គំរាមបាញ់សម្លាប់រង្គាលបើលោក Biden ជាប់ឆ្នោត

162 Shares

ចំពេលមានភាពចលាចលក្រោយការបោះឆ្នោតនៅអាមេរិក ក្រុមបាតុករបាននាំគ្នាដើរតាមដងផ្លូវក្នុងទីក្រុងនានាខណៈបេក្ខជនទាំងពីររូបគឺលោក Donald Trump និង Joe Biden កំពុងតតាំងគ្នាជាមួយសំឡេងឆ្នោតចុងក្រោយដែលនៅសេសសល់ក្នុងរដ្ឋសមរភូមិសំខាន់ៗ។

យោងតាម Fox 5 DC បានឲ្យដឹងថា FBI បានបើកការស៊ើបអង្កេតមួយចូលទៅក្នុងសេចក្តីរាយការណ៍ដែលថា បុរសម្នាក់បានប្រើ​បណ្តាញសង្គមដើម្បីធ្វើការគំរាមកំហែងបើកការបាញ់ប្រហារសម្លាប់រង្គាលក្នុងករណីបេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden ឈ្នះការបោះឆ្នោត។

Democratic presidential candidate former Vice President Joe Biden speaks Wednesday, Nov. 4, 2020, in Wilmington, Del. (AP Photo/Carolyn Kaster)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Laura Eimiller មកពី FBI បាននិយាយថា “FBI ដឹងអំពីការគំរាមកំហែងតាមអ៊ីនធើណិតហើយកំពុងធ្វើការជាមួយដៃគូរបស់យើងដើម្បីស៊ើបអង្កេត។ បច្ចុប្បន្ន ប្រធានបទនេះកំពុងត្រូវបានវាយតម្លៃដោយមន្រ្តីរដ្ឋ។ ពេលនេះ រដ្ឋាភិបាលសហព័ន្ធមិនបានធ្វើការចាប់ខ្លួនឬដាក់ការចោទប្រកាន់ណាមួយនៅឡើយទេ។ គេមិនទាន់ដឹងថាមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈដែរឬអត់ ដោយផ្អែកលើឧប្បត្តិហេតុនេះ”។

របាយការណ៍បាននិយាយថា “នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Instagram បុរសរូបនោះនិយាយថា ប្រសិនបើលោក Biden ចូលកាន់តំណែង ខ្ញុំនឹងធ្វើដូចអ្នកបាញ់សម្លាប់ក្នុងសាលារៀនអញ្ចឹង យកអ្នកប្រជាធិបតេយ្យទាំងអស់នេះចេញ”។

ភាពតានតឹងបានកើនឡើងជុំវិញលទ្ធផលនៃការប្រកួតប្រជែងតំណែងប្រធានាធិបតីបន្ទាប់ពីថ្ងៃបោះឆ្នោត៣វិច្ឆិកាខណៈសន្លឹកឆ្នោតពីរដ្ឋសមរភូមិសំខាន់ៗជាច្រើននៅតែមិនទាន់រាប់អស់។ ស្របពេលរង់ចាំលទ្ធផល ប្រជាពលរដ្ឋនៅក្នុងទីក្រុងជាច្រើនរបស់អាមេរិករួមទាំង Washington DC, New York និង Philadelphia ផងដែរបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sputnik

162 Shares
Copy link
Powered by Social Snap