• Mon. Oct 25th, 2021

ហេតុផល ៤ យ៉ាង​​​​គួរ​តែ​ចាប់ផ្ដើម​អាជីវកម្ម​ឥឡូវ​នេះកុំចាំស្អែក

196 Shares

ការ​ចាប់ផ្ដើម​អាជីវកម្ម តែងតែ​ជា​ទស្សនវិស័យ​គួរ​ឲ្យបារម្ភ តែ​បើ​យើង​ក្រឡេក​មើល​អ្នក​ដែល​ដើរ​លើ​ផ្លូវ​នេះ​មុន ដែល​ដឹង​ទេ​ថា ​ពួកគេ​ក៏​ធ្លាប់​ជួប​អារម្មណ៍​បែប​នោះ​ដូចគ្នា​មុន​ពេល​ជោគជ័យ។

មាន​ហេតុផល​ជាច្រើន​ ដែល​ការ​ចាប់ផ្ដើម​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ជា​គំនិត​ល្អ​ ហើយ​ខាងក្រោម​នេះ​គឺ​ជា​ចំណុច​ជំនួយ​ស្មារតី ​មួយ​ចំនួន៖

១. ចាប់ផ្ដើម​ទុន​ដំបូង​តិច​បំផុត

២. ទទួល​យក​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​យើង

វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យការ​ប្រកួតប្រជែង​សម្រាប់​ការងារ​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​ នោះ​មានន័យថា​និស្សិត​បញ្ចប់​ការ​សិក្សា​វ័យក្មេង​ជា​ច្រើន​កំពុង​ចាកចេញ​ពី​សាកលវិទ្យាល័យ​មិន​អាច​រក​ការងារ​ធ្វើ​បាន។
ទោះបី​ភាគច្រើន​គ្រប់គ្នា​តែង​ឈោង​យក​ដោយ​សាជីវកម្ម​ធំៗ​ក៏ដោយ​ ក៏​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ខ្លះ​ដែល​មាន​ទេពកោសល្យ​ ហើយ​នេះ​ជា​អ្វី​ដែល​ក្នុង​នាម​ជា​សហគ្រិន​ដំបូង​គួរ​ឈោង​ចាប់​ពួកគេ​ជា​ការ​ផ្ដើម​ដំបូង។

៣. មិន​កំណត់​ព្រំដែន​នៃ​អាជីវកម្ម

សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ទាំងអស់​មាន​លក្ខណៈ​អន្តរជាតិ ​ហើយ​យើង​ក៏​អាច​ចុច​ស្វែងរក​ការ​ផ្ដល់​ជូន​ដ៏​ល្អ​របស់​ពិភពលោក​បាន​ដូចគ្នា។ តាម​រយៈ​ការ​ចាប់ផ្ដើម​អាជីវកម្ម​បច្ចុប្បន្ន​នេះ ​យើង​អាច​បើកចំហ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការ​ធ្វើ​ជំនួញ​ជាមួយ​មនុស្ស​មក​ពី​ទូទាំង​ពិភពលោក​ មិន​ត្រឹម​តែ​នៅ​ក្នុង​តំបន់​ឬ​ប្រទេស​ប៉ុណ្ណោះ​ទេ។

បើ​យើង​មិន​កំណត់​ព្រំដែន​អតិថិជន​ទេ ​អាជីវកម្ម​នឹង​មាន​លទ្ធភាព​ទទួល​បាន​អតិថិជន​សក្ដានុពល​កាន់​តែ​ច្រើន​មិនខាន។

៤. ​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​ខ្លួនឯង

មនុស្ស​ដែល​មាន​ចំណង​ចំណូល​ចិត្ត​លើ​អ្វី​មួយ ​តែងតែ​ខិតខំ​បំពេញ​ការងារ​ទាំង​នោះ​អស់​ពី​សមត្ថភាព​ខ្លួនឯង​មិន​ខាន។ មិន​ខុស​អី​ពី​អ្នក​ដែល​ស្រលាញ់​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ឡើយ។

មាន​មនុស្ស​តិច​ណាស់​ដែល​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ​ហើយ​ពួកគេ​តែងតែ​ស្វែង​រក​អ្វី​ដែល​ពួកគេ​មិន​ចង់​ធ្វើ​ទៅវិញ។ បើ​យើង​មាន​អារម្មណ៍​ថា​លែង​ចង់​ធ្វើ​ការងារ​ឲ្យ​គេ​ ​ហើយ​ចង់​​ចាកចេញ​ពី​​ការងារ​មក​ចាប់ផ្ដើម​អាជីវកម្ម​ សូម​សាកល្បង​ធ្វើ​វា។

យើង​មិន​ត្រឹម​តែ​រីករាយ​នឹង​ចំណង់ចំណូលចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ត្រូវ​ខិតខំ​ថែមទៀត​ដើម្បី​ធានា​ថា ​ក្ដី​សុបិន​របស់​យើង​ នឹង​ក្លាយ​ជា​ផ្លែផ្កា​ទៅ​ថ្ងៃ​អនាគត៕

ប្រភព៖កម្ពុជាថ្មី

196 Shares
Copy link
Powered by Social Snap