• Thu. Dec 9th, 2021

តន់ ចន្ទសីម៉ា ចាប់ផ្ដើមចេញបទ​នៅក្រុមហ៊ុនថៃហើយ ជា​មួយអ្នក​ភ្លេង​ថៃ​៤រូប

15 Shares

Galaxy Navatra Thailand ដែល​ជា​ផលិតកម្ម​ថ្មី​ស្រឡាង​មួយ​នៅ​​ប្រទេស​ថៃ ​ដែល​បាន​ប្រកាស​​សហការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​រួម​គ្នា​ជា​មួយ Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោង​បញ្ចេញ​អាល់​ប៊ុល​ថ្មី​ដំបូង​របស់​ខ្លួន​​នា​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម នឹង​ក្លាយ​ជាតារា​ចម្រៀង​ទី១ ចេញ​ច្រៀង​ជាភា​សាថៃ​មុនគេ។

លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ភាគី​ថៃ​ធ្វើ​compeign លើ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា”ចូល​ដណ្ដឹង​បង​ទៅ”​ដែល​ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង​ខ្មែរ តន់ ចន្ទសីម៉ា និង​តារា​ចម្រៀង​ប្រុស​ថៃ​ម្នាក់​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ ឃើញ​​ថាទទួល​បាន​ការ​គាំទ្រ​យ៉ាង​កក្រើក​នៅ​ថៃ ដូចនេះទើបផលិតកម្ម​នឹងធ្វើ​បទ​ចម្រៀង​ឲ្យ​តន់ ច័ន្ទសីម៉ាច្រៀង​ជា​ផ្លូវការ​នាពេលនេះមុនគេ។

លោក យឹម តាស្រង់ លើក​ឡើង​ថាអាល់ប៊ុមថ្មី​ដំបូង របស់​តន់ ចន្ទសីម៉ា ​នោះមាន​​ការ​ចូល​រួម​ពី​ក្រុម​​ភ្លេង​ជន​ជាត​​ថៃ​៤រូប ចូល​រួម​ប្រគំ​ភ្លេង ។ ក្នុង​នោះ​ផង​​ដែរ បទ​ចម្រៀង​ល្បី​​ដែល​សុទ្ធតែ​ជា original song របស់ផលិតកម្ម​Galaxy Navatra នឹង​​ត្រូវ​ប្រែសម្រួលជា​ភាសា​ថៃ ព្រម​ទាំង​មាន​ការ​ផលិត​ថ្មី​ៗ​ជា​ច្រើន​ទៀត​​ផង​ដែរ។

លោក លោក យឹម តាស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា ​ជា​ជំហាន​ដំបូង​នេះ​​យើង​សម្រេច​តែ​ តន់ ចន្ទសីម៉ា ម្នាក់​សិន ហើយ​បន្ទាប់​មក​ខាង​ផលិតកម្ម​នឹង​​​បញ្ជូន​តារា​ចម្រៀង​ជា​បន្ត​បន្ទាប់​ទៀត​ច្រៀង។

អ្នក​និពន្ធ​ដែល​មាន​ប្រវត្តិចូល​​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ធ្វើ​ឲ្យ​ល្បី​ផលិតកម្ម​នោះ​ល្បី មិន​បាន​ទម្លាយ​ប្រាប់​ចំនួន​បទ​ចម្រៀង នៃ​អាល់ប៊ុម ជា​ភាសា​ថៃ​​លើក​ដំបូង របស់តន់ ច័ន្ទសីម៉ា ឡើយ ប៉ុន្តែ​លោក​​បែរ​ជា ប្រាប់​ថា បច្ចុប្បន្ន តន់ ច័ន្ទសីម៉ា ក្រៅ​តែ​មមាញឹក​លើ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​បទ​ទាំង​បទ​​ខ្មែរ​នឹង​បទ​​ថៃ​នោះ តារា​ចម្រៀង​ស្រី​មាឌ​ល្អិត​សំឡេង​លះ​​រូប​នេះ ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​ថៃ និងភាសាអង់គ្លេសជា​ខ្លាំង ដើម្បី​សម្រុក​តាម​ផែនការ​របស់​ក្រុមហ៊ុន ៕

15 Shares
Copy link
Powered by Social Snap