• Tue. Mar 15th, 2022

ធ្វើតាមសន្យា តារាចម្រៀង ករុណា ពេជ្រ បានយកអំណោយ ទៅចែកជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រា នួនអក ព្រៃជុំ

389 Shares

ភ្នំពេញ៖ធ្វើតាមសន្យា តារាចម្រៀង ករុណា ពេជ្រ បានយកអំណោយមួយចំនួ​ន ទៅចែកជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រា នួនអក ព្រៃជុំ នៅខាងក្រោយវត្តព្រៃជុំ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

អំណោយទាំងនោះ គឺធ្វើឡើងដោយថវិកា មួយចំនួនធំ ជាការចំណាយរបស់តារាចម្រៀង ករុណា ពេជ្រ និងមានការរួមចំណែកពីសប្បុរសជន និងអ្នកសិល្បៈមួយចំនួនផងដែរ។ ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានរស្មីកម្ពុជា តាមប្រព័ន្ធទូរស័ព្ទ ករុណា ពេជ្រ ធ្លាប់បានប្រាប់ថា លោកនឹងធ្វើបុណ្យដាក់ទាន ជាមួយនឹងអ្នកក្រខ្សត់ និងកុមារកំព្រា ក្នុងថ្ងៃកំណើតរបស់លោក ដែលត្រូវនឹងថ្ងៃទី២០ តុលា ២០២០ កន្លងទៅ។

ដោយសារតែមានធុរៈមិនអាចយកអំណោយទាំងនោះទៅចែកជូន កុមារកំព្រា ដែលស្នាក់នៅមណ្ឌលខាងលើអោយចំថ្ងៃបានទេ ដូច្នេះទើបលោក​និងសប្បុរសជន មួយចំនួនទៀត បានលើកថ្ងៃ មកចែកជូន កុមារកំព្រា ដែលស្នាក់នៅ​ មណ្ឌលកុមារកំព្រា នួនអក ចំនួន ៦៣ នាក់ និងលោកគ្រូអ្នកគ្រូ ១០នាក់បន្ថែមទៀត។

សម្ភារៈផ្តល់ជូនមណ្ឌល រួមមាន ថវិកា បីលានរៀល នំស្រួយ សាគូរ៉ានិង ស្ករគ្រាប់៥កេស, គុយទាវគោកថៃ ៣៥០កញ្ចប់, មី១០កេស, ត្រីខកំប៉ុង ១០យួរ, ទឹកសុទ្ធ ១០យួរ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ បន្ថែម ពីនេះទៀត សម្រាប់ប្អូនៗកុមារកំព្រា ៦៣នាក់ ទទួលបានថវិកាម្នាក់ ២ម៉ឺនរៀល និងលោកគ្រូ-អ្នកគ្រូ ចំនួន១០ នាក់ទទួលបានថវិកា បួនម៉ឺនរៀល រួមជាមួយ នំមួយកញ្ចប់ និង សារ៉ុងមួយផងដែរ។

ករុណា ពេជ្រ បន្ថែមថា ជំនួសមុខលោកគ្រូ អ្នកគ្រូ រួមជាមួយប្អូនៗកុមារកំព្រា ទាំង ៦៣នាក់ លោក ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស្រុក ថ្នាក់ដឹកនាំ ខេត្តកំពង់ស្ពឺ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ.ជាពិសេស គឺ សប្បុរសជនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិកា សម្ភារៈ តាមរយៈខ្ញុំបាទ ដើម្បីផ្តល់ជូនមណ្ឌលកុមារកំព្រា នួនអក ព្រៃជ្រុំ នាពេលនេះ.. សូមគោរពជូនពរសប្បុរសជន ទាំងអស់ ជួបតែសំណាងល្អ ជោគជ័យ រីកចម្រើន សុខភាពល្អ មានសុភមង្គលជារៀងរហូត៕

389 Shares
Copy link
Powered by Social Snap