• Tue. Mar 15th, 2022

MV បទ «កង់បី» របស់ ព្រាប សុវត្ថិ ឡូយ​​កប់​សេរី

343 Shares

បើទស្សនិកជននៅចាំមិនភ្លេច MV ចម្រៀងដំបូងបង្អស់របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោមចំណងជើងថា «កង់បី» ទើបតែត្រូវបានបញ្ចេញរយៈពេល មិនដល់​មួយថ្ងៃស្រួលបួលនោះទេ។ យ៉ាងណាមិញ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ គេសង្កេតឃើញថា MV ថ្មីនេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសទស្សនិកជនដែលបានទស្សនា MV នេះហើយ សុទ្ធតែលាន់មាត់ថា ពិតជាល្អទស្សនា និងប្លែកអារម្មណ៍តែម្តង ព្រោះតែមានលាយឡំជាមួយឈុតកំប្លែងៗ ជាច្រើន។

ជាការកត់សម្គាល់ MV «កង់បី» ដែលជាវីដេអូចម្រៀងផ្លូវការរបស់លោក ព្រាប សុវត្ថិ នៅពេលនេះ ត្រូវបានផលិតកម្ម Galaxy Navatra បញ្ចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បើគិតរហូតមកទល់នឹងរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គឺមានរយៈពេលមិនទាន់មួយថ្ងៃស្រួលបួលឡើយ ប៉ុន្តែងាកមកចំនួនអ្នកចូលទស្សនាវិញ គឺឡើងកប់ៗតែម្តង ពោលជាង២សែនដងឯណោះ ដែលនេះជាសន្ទុះដ៏ច្រើនគួរមួយ គួរឲ្យគត់សម្គាល់។

មហាជនគ្រប់រូបដែលជាអ្នកគាំទ្រ លោក ព្រាប សុវត្ថ កាលដែលបានទស្សនា MV ថ្មីនេះហើយ សុទ្ធតែបន្សល់ទុកនូវ Comment របស់ខ្លួននៅពីក្រោមបទចម្រៀង ជាមួយមតិកោតសរសើរស្រដៀងគ្នាថា វីដេអូចម្រៀងមួយនេះពិតជាល្អ និងប្លែកអារម្មណ៍ជាខ្លាំង តែស្ទីលថ្មីៗសម្តែង និងសាច់រឿងក្នុងវីដេអូ គឺស៊ីគ្នាជាមួយបទចម្រៀង។

សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖

343 Shares
Copy link
Powered by Social Snap